សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិមិនផ្ដោតតែលើការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រយោធានោះទេ

ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលវិទ្យាល័យការពារជាតិជាថ្នាលបណ្តុះបណ្តាលនាយទាហាននៅក្នុងវិស័យការពារជាតិផ្តោតសំខាន់លើវិទ្យាសាស្រ្តយោធា វិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តពិត និងភាសា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសិក្សាផ្តោតជាពិសេសលើវិទ្យាសាស្រ្តយោធា ដែលជាវិទ្យាសាស្រ្តសិក្សាអំពីសឹកសង្រ្គាមដែលស្រាវជ្រាវពីចរិតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្រ្គាម កិច្ចការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ ការកសាងខឿនការពារជាតិ ការប្រុងប្រៀបពេលប្រទេសជាតិមានសង្រ្គាម ទម្រង់នៃរបៀបធ្វើសឹកពេលមានសង្រ្គាម និងបណ្តាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធដែលជាប្រពៃណី និងមិនប្រពៃណី៕

បញ្ចេញមតិ
អត្ថបទទាក់ទង