សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតនិងបង្កើនការងារជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ចាំបាច់

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារ និងការបង្កើនចំណូលជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ចាំបាច់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក្យអភិវឌ្ឍសេដ្ឋកិច្ច បើយើងនិយាយដោយសាមញ្ញ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានបាន ដែលនេះជារឿងសំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាជនមានសិទ្ធិសេរីភាព ប្រជាជនមានឱកាសសិក្សារៀនសូត្រ មានឱកាសព្យាបាលជំងឺ មានឱកាសដើរហើរ មានជម្រើសនៅក្នុងការស្វែងរកការងារ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ភូមិឃុំកាន់តែរីកចម្រើន ដែលចំណុចទាំងអស់នេះហើយជាការអភិវឌ្ឍនោះ៕

បញ្ចេញមតិ
អត្ថបទទាក់ទង