សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្សត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
(ទីក្រុងហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥៥ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន៥៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសរុបចំនួន៣៤ ស្ដីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។ ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន១១ លើក បង្ហាញពីសមិទ្ធផលនិងវឌ្ឍនភាព របស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។
គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្ដីពីការពង្រឹងរបៀបរបបការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងប្រធានបទស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយផងដែរ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិស្តីពីសមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្សដែលត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស៖
ប្រភព៖ FRESH NEWS