ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ។
បើតាមព្រះរាជសារលិខិត នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងទទួលជួយ ព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ Fresh News
បញ្ចេញមតិ
អត្ថបទទាក់ទង