សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើការចុះផ្សាយរបស់កាសែតថៃ ពាក់ព័ន្ធការចាប់ខ្លួន សម្តេចតេជោ និងសម្តេចធិបតី ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ នេះបង្ហាញ គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់
តាមកាសែតថៃ ចុះផ្សាយមុននេះបន្តិចថា “លោកនាយករដ្ឋមន្ត្រីស្តីទីថៃ បាននិយាយថា លោក ហ៊ុន សែន និងហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើរកឃើញក្នុងប្រទេសថៃ។”
ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិ បង្ហាញឲ្យឃើញថា គាត់
គឺជាមនុស្សព្រៃ មិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។
ប្រសិនបើថៃ អាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?
បញ្ចេញមតិ
អត្ថបទទាក់ទង