ប្រមុខការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ សីហា៖ កងកម្លាំងកម្ពុជា បានអនុវត្តភារកិច្ចដោយភាពក្លាហាន និងម៉ឺងម៉ាត់ ការពារបូរណភាពទឹកដី

ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចតូចៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចន្លោះពី ២ថ្ងៃចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តភារកិច្ចដោយភាពក្លាហាន និងម៉ឺងម៉ាត់ ដើម្បីការពារបូរណភាពទឹកដី។

សម្រាប់ខេត្តជាប់ព្រំដែនដូចជា កោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ, ឯកឧត្តមអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសភាពស្ងៀមស្ងាត់ មិនបង្កភាពចលាចល ហើយគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ។

ឯកឧត្តម ទៀ សីហា បញ្ជាក់ថា៖ កងកម្លាំងយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការពារ​សុខសុវត្ថិភាព​របស់ប្រជាពលរដ្ឋ និងបូរណភាពទឹកដីរបស់ប្រទេសជាតិ។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងយើង។

បញ្ចេញមតិ
អត្ថបទទាក់ទង