ជនអនាមិកក្លែងបន្លំគណនីក្លែងក្លាយ ដែលយករូបសម្តេចតេជោទៅប្រើប្រាស់ សូមបញ្ឈប់សកម្មភាពជាបន្ទាន់

ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់ជូនដល់បងប្អូនសាធារណៈជនទាំងអស់ថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) ដោយប្រើប្រាស់រូបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។

សូមបងប្អូនសាធារណៈជនមេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។ ចំពោះជនដែលបានបង្កើតគណនី និង ទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំសូមផ្អាកសកម្មភាពជាបន្ទាន់។

សូមបញ្ជាក់ជូនថា គណនី និងទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម៖
១/ Facebook Account ផ្ទាល់: Hun Sen
https://www.facebook.com/hunsenpm?mibextid=LQQJ4d
២/ Facebook Page : Samdech Hun Sen of Cambodia មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers
https://www.facebook.com/hunsencambodia?mibextid=LQQJ4d
៣)Telegram : Samdech Hun Sen of Cambodia
https://t.me/spmhunsen
៤/ TikTok: Samdech Hun Sen 
https://www.tiktok.com/@hunsenofcambodia?lang=en
៥/ Instagram: Samdech Hun Sen of Cambodia
https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0
៦/ Twitter: Hun Sen (@hunsencambodia)
https://twitter.com/hunsencambodia?lang=en
៧/ YouTube: Samdech Hun Sen of Cambodia
https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX

បញ្ចេញមតិ
អត្ថបទទាក់ទង