អំពីខ្ញុំ

មហាគ្រួសារខ្មែរជាទីគោរពរាប់អាន!

នេះ គឺជាយុគសម័យថ្មី ដែលព័ត៌មាន គឺជា​អាហារប្រចាំ​វិនាទី និង​ត្រូវ​តែ​ស្ថិត​នៅ​ក្នុងដៃ​របស់អ្នក​ជាប់ជា​និច្ច។

ក្នុង​នាម​ខ្ញុំបាទ​​ជាថ្នាក់ដឹកនាំមួយរូប​នៃ​ស្ថាប័ន​ជាតិ ខ្ញុំបាទនឹង​ខិត​ខំ​ផ្តល់​នូវ​ព័ត៌មាន​ពិត មាន​អត្ថប្រយោជន៍ ក៏ដូចជាការ​ឆ្លើយ​តប​ទៅ​អ្នក​សារព័ត៌មានអំពី​បញ្ហា​សង្គម នយោបាយ ចំ​ណេះ​ដឹង​ទូទៅ ឬការពន្យល់ បកស្រាយដែល​ស្ថិតនៅ​ក្នុង​ដែន​សមត្ថកិច្ចការងាររបស់​ខ្ញុំ​បាទ​តាម​គ្រប់​លទ្ធភាព​ និង​មធ្យោបាយ ដើម្បីបម្រើឱ្យការ​ផ្សព្វ​ផ្សាយ​បាន​ទូលំ​ទូលាយ។​

ម៉្យាងវិញ​ទៀត ការគោរពតាម​ស្មារតីរដ្ឋធម្មនុញ្ញ ក៏ដូចជាការចូលរួម​​ពង្រឹង​នីតិរដ្ឋ​ និង​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ គឺជា​កាតព្វ​ដ៏ចម្បង ដែល​ខ្ញុំ​បាទ​ត្រូវអនុវត្តក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរមួយ​រូប​ ដើម្បី​ការ​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​។

 

បេសកកម្មរបស់ខ្ញុំ

ពិភពលោកបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យា ហើយប្រទេសភាគច្រើននៅលើពិភពលោក បាន​និង​កំពុងតែត្រូវញាំញីដោយព័ត៌មានមិនពិត (Fake News) ដែលបានក្លាយទៅ​ជាដើមហេតុនៃជម្លោះនានា ឬនាំឱ្សសាធារណមតិ ជាតិ និង​អន្តរជាតិ មានការភ័ន្តច្រឡំដែលបង្កឡើងដោយព័ត៌មាន​បំ​ពុល​មួយចំ​នួន​។

ដោយមើលឃើញពីការកើនឡើងនៃការចែកចាយព័ត៌មានមិនពិតយ៉ាងគំហុកនៅក្នុងប្រទេសរបស់យើង ទើបខ្ញុំបាទ​សម្រេចចិត្តបង្កើតគេហទំព័រនេះឡើងក្នុងគោលបំណងផ្ដល់ព័ត៌មានពិតទៅកាន់មហាជន ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ កម្ពុជា​របស់យើង។

សូមបងប្អូនជនរួមជាតិ (មហាគ្រួសារខ្មែរទាំង​អស់​) ​ជួបតែនឹងសេចក្ដីសុខគ្រប់ប្រការ!

ពីខ្ញុំបាទ ទិត សុធា

រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស