លោក មុំ អស្សនី និងភរិយា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអភ័យទោសដល់ក្រុមគ្រួសាររបស់ខ្លួន និងសន្យាចូលរួមបម្រើជាតិជាមួយរាជរដ្ឋាភិបាល
(ភ្នំពេញ)៖ លោក មុំ អស្សនី និងភរិយា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអភ័យទោស និងស្វាគមន៍ដល់ក្រុមគ្រួសាររបស់ខ្លួន អាចមកលេងស្រុកកំណើត ដោយក្តីរីករាយ។
ជាមួយគ្នានេះ លោក មុំ អស្សនី និងភរិយា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ចូលរួមបម្រើជាតិមាតុភូមិជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។
ជាមួយគ្នានេះ លោក មុំ អស្សនី សង្ឃឹមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអភ័យទោសដល់រូបលោក ចំពោះកំហុងឆ្គងនាពេលកន្លងមក៕
ប្រភព៖ FRESH NEWS
បញ្ចេញមតិ
អត្ថបទទាក់ទង