សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការគិតគូរអំពីអាហាររូបត្ថម្ភក្នុងសាលានិងក្នុងផ្ទះគឺជាកិច្ចការសំខាន់

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពចំណីអាហារគឺសំខាន់ណាស់ ព្រោះការហូបចុកតាំងពីក្មេងអាចប៉ះពាល់ពេលចាស់ទៅ ដូច្នេះការគិតគូរអាហាររូបត្ថម្ភក្នុងសាលា និងក្នុងផ្ទះគឺជាកិច្ចការសំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការផលិតផលិតផលដែលមានបច្ចេកទេសខ្ពស់គុណភាពខ្ពស់ អនាម័យ និងសម្រាប់សុខភាពពិតប្រាកដ គឺជាអ្វីដែលយើងត្រូវលើកទឹកចិត្ត ហើយសង្ឃឹមថា ផលិតផលក្នុងស្រុកជាច្រើននឹងបានដើរតួនាទីកាន់តែសំខាន់ក្នុងការជំនួសទៅឱ្យផលិតផលនាំចូលពីក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕

បញ្ចេញមតិ
អត្ថបទទាក់ទង