ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦
-
កម្ពុជាថ្ងៃនេះ
- 0
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុង ប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថាពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ ព្រមទាំង ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែល បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណង និង […]
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦
-
កម្ពុជាថ្ងៃនេះ
- 0
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅវេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សា បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ […]
ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦
-
កម្ពុជាថ្ងៃនេះ
- 0
(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត តំណាងរាជរដ្ឋាភិបាល បានសម្តែងនូវការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក៏ដូចជាសហគមន៍អូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា ចំពោះពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦នេះ។ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ […]
ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦
-
កម្ពុជាថ្ងៃនេះ
- 0
(កំពង់ធំ)៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក, ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្រុង ស្រុក, ក្រុមប្រឹក្សាឃុំ សង្កាត់, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំជាច្រើនរូប។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន […]
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦
-
ចំណេះដឹងទូទៅ
- 0
(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត ដើម្បីប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Charles River Laboratories – […]
ថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦
-
កម្ពុជាថ្ងៃនេះ
- 0
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម៖ ស្ទើរតែភ្លេច!ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤មករា១៩៨៥.១៤មករា២០២៦)ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំបន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសមិថុនា១៩៨១ក្នុងវ័យ២៩ឆ្នាំ។ រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ៕
ថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥
-
កម្ពុជាថ្ងៃនេះ
- 0
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖ មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅនៃសន្លឹកឆ្នោតនាពេលខាងមុខ គឺហ៊ានប្រើជីវិតកងទ័ពនិងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោះឡើយ។ ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភ័ក្រ្តដល់ឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិ តែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ៕
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥
-
កម្ពុជាថ្ងៃនេះ
- 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស» និងប្រធានបទរួម «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងចូលរួមរៀបចំដោយ Economic Society Of Cambodia, […]
ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥
-
កម្ពុជាថ្ងៃនេះ
- 0
(សៀមរាប)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធច្បាប់កម្ពុជា” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ សិក្ខាសាលានេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការកែទម្រង់ច្បាប់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បញ្ញវន្ត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវផ្នែកនីតិសាស្ត្រ ប្រវត្តិវិទ្យា បុរាណវិទ្យា អារ្យធម៌ វប្បធម៌ អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងភាគីពាក់ព័ន្ធក្នុងវិស័យច្បាប់កម្ពុជា និងអន្តរជាតិ ព្រមទាំងសាស្រ្តាចារ្យ […]
ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥
-
កម្ពុជាថ្ងៃនេះ
- 0
(កំពង់ធំ)៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» ដោយរួមជាមួយនឹងការប្រកាសជាផ្លូវការនូវបេក្ខជនទាំង២០រូប ដែលជាសហគ្រិនក្នុងខេត្តកំពង់ធំ និងដែលត្រូវបានជ្រើសរើសដើម្បីផ្តល់ការបណ្តុះបណ្តាល និងបន្តធ្វើការប្រកួតប្រជែងក្នុងវគ្គបន្ត នៅក្នុងក្របខ័ណ្ឌគម្រោង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ សហគ្រិនខ្មែរ ក៏ដូចជាឧទ្យាននវានុវត្តន៍សង្គមអង្គរ និងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ «មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» លេចចេញជារូបរាងឡើង ដែលមានគោលដៅប្រែក្លាយខេត្តកំពង់ធំទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ […]