ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Phumtham Vejjayachai បាននិយាយដោយឥតអៀនខ្មាសចោទមកលើកម្ពុជាថា កំពុងប្រើវិធីលេងល្បិចបង្កភាពតានតឹងដើម្បីផ្ទុះអាវុធ។


ថ្លែងនៅថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥ ជុំវិញករណីស្រ្តីជាអ្នកទេសចរកម្ពុជានៅប្រាសាទតាមាន់ធំរបស់ខ្មែរ, លោក Phumtham និយាយថា លោកដឹងច្បាស់ថានេះជាការអុជបញ្ឆេះ ដូចនេះលោកប្រាប់ទៅកងទ័ពថៃឲ្យប្រុងប្រយ័ត្ន។

ការចោទប្រកាន់នេះគឺជាការនិយាយដោយឥតអៀនមាត់ ទាំងដែលទាហានឈុតខ្មៅដ៏កំសាករបស់ថៃ បានធ្វើទង្វើដ៏ថោកទាប ប្រើហិង្សាមកលួចវាយទាហានកម្ពុជានៅបរិវេណប្រាសាទខ្មែរ។

កងទ័ពជើងគោកថៃ ខំប្រឹងបំភ្លៃដោយមិនហ៊ានទទួលស្គាល់ថាជនកំសាកនោះគឺជាទាហានឈុតខ្មៅទេ ដោយបែរជាចេញសេចក្តីថ្លែងការណ៍ បំភាន់ថាជាទេសចរទៅវិញ។

តើលោក Phumtham យល់ឃើញបែបណាចំពោះជនកំសាកថៃ ដែលមកវាយទាហានកម្ពុជានៅក្នុងដែនអធិបតេយ្យកម្ពុជា? ឬលោក Phumtham ជាអ្នកគាំទ្រឲ្យមានទង្វើបែបនោះ?

អត្ថបទ៖ សុខ​ សុវណ្ណ

បញ្ចេញមតិ
អត្ថបទទាក់ទង