ប្រាសាទអង្គរវត្តជាប់លេខ១លើពិភពលោក ជាកន្លែងទស្សនាព្រះអាទិត្យរះល្អបំផុត
យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។
ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕
Photo: Geofree








បញ្ចេញមតិ
អត្ថបទទាក់ទង