តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរការផ្សះផ្សារវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លើកទី៣

ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរការផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ អនុលោមតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

យោងតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំងពីរកម្ពុជានិងថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរលើទិដ្ឋភាពបច្ចេកទេស នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការផ្សះផ្សានាទីក្រុងកូឡាឡាំពួរនៅចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបានឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះទស្សនកិច្ចនៅទីតាំងជាក់ស្តែង៕

អត្ថបទទាក់ទង